សាក់ ស៊ីស្បោងZ
សាក់ ស៊ីស្បោង | ||
|---|---|---|
ឯកសារ:លោកស្រី សាក់ស៊ីស្បោង.jpg រូបភាពលោកស្រី សាក់ ស៊ីស្បោង | ||
| ជីវប្រវត្តិសង្ខេប | ||
| នាមពេញ | សាក់ ស៊ីស្បោង | |
| រហស្សនាម | ||
| សញ្ជាតិ | ||
| អាជីព |
| |
| ជំនាញ |
| |
| ថ្ងៃខែឆ្នាំកំណើត | ||
| ' | ||
| ស្រុកកំណើត | ||
| ឪពុក | ||
| ម្តាយ | ||
| ស្វាមី |
| |
| បុត្រ |
| |
ការសិក្សា[កែប្រែ]
អ្នកស្រីជាអតីតសិស្សនៅ សាលាបឋមសិក្សាហ្វ្រង់ស្វ័របូស្វាត និងបានបន្តការសិក្សានៅ វិទ្យាល័យព្រះស៊ីសុវត្ថិ រួចបន្តចូលរៀននៅសាលាភាសាបារាំង ដឺកាត អ្នកស្រីចេះនិយាយភាសាបារាំងល្អដាច់គេ។
ជីវិតការងារ និង សិល្បៈ[កែប្រែ]
- នៅឆ្នាំ១៩៦០ អ្នកស្រីបានចូលបម្រើការងារជា នារីអាកាសចរណ៍។
- នៅឆ្នាំ១៩៦៤ អ្នកស្រីបានចូលរួមប្រលងបវរកញ្ញាបង្ហាញម៉ូដរថយន្ត ក្នុងមហោស្រពទីក្រុងកែប ថែមទាំងទទួលបានពាន ចំណាត់ថ្នាក់លេខ៣។
- នៅឆ្នាំ១៩៦៦ អ្នកស្រីទទួលបានជោគជ័យយ៉ាងសម្បើមតាមរយៈរឿង វិលវិញណាបង របស់ផលិតកម្ម តារារដ្ឋភាពយន្ត។
មិនត្រឹមតែប៉ុណ្ណោះ សាក់ ស៊ីស្បោង ធ្លាប់ត្រូវបានអញ្ជើញឲ្យសម្ដែងក្នុងរឿងល្បី៤រឿងរបស់ ព្រះបរមរតនកោដ្ឋ គឺ៖ រឿង អប្សារា រស់ដោយសប្បាយចិត្ត ព្រះប្រជាកុមារ និង វាសនាអកុសល។
- នៅឆ្នាំ១៩៦៩ អ្នកស្រីបានទទួលពានរង្វាន់មាស ជាតួស្រីស្រស់ស្អាតឆើតឆាយ ពី មហោស្រពភាពយន្តជាតិលើកទី១។
- ចាប់ពីឆ្នាំ១៩៦២ ដល់ ១៩៧៤ អ្នកស្រីបានបង្ហាញមុខជាតួរង និងតួសំខាន់ក្នុងភាពយន្តល្បីៗជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រីក៏ធ្លាប់គ្រងតំណែងតួឯកក្នុងរឿងមួយចំនួនដែរដូចជា៖ បក្សីចាកមេឃ និង ផ្លូវបែកជាបី។